ភ្មំពេញ នាថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤, វេលាម៉ោង ៨:០០នាទីព្រឹក, នៅសណ្ឋាគារ សុខាភ្នំពេញ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួមពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសុន្ទរកថាបិទ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាទិសដៅក្នុងការអនុវត្ដក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។